ទីតាំងសំខាន់ៗតម្រូវឱ្យមានការរៀបចំដ៏សំខាន់
ខណៈដែលសភាពធ្ងន់ធ្ងរ និងភាពញឹកញាប់នៃភ្លើងឆេះព្រៃក្នុងរដ្ឋ California កើនឡើង សេវាទឹកភ្លើងក្នុងរដ្ឋ រួមបញ្ចូលទាំង Southern California Edison បានអនុវត្តការដាច់អគ្គិសនីដោយការផ្ដាច់ចរន្តថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (PSPS) ក្នុងការកាត់បន្ថយហានិភ័យដែលហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបង្កឱ្យមានភ្លើងឆេះព្រៃ។ ការដាច់អគ្គិសនី PSPS គឺជាឧបករណ៍កាត់បន្ថយផលប៉ះពាល់មួយរបស់យើង។
ការដាច់អគ្គិសនី PSPS ត្រូវបានអនុញ្ញាត និងគ្រប់គ្រងដោយគណៈកម្មការត្រួតពិនិត្យសាធារណៈរបស់រដ្ឋ California (CPUC)។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សហគមន៍ និងសុវត្ថិភាពដោយសារ PSPS គណៈកម្មការ CPUC បានសម្គាល់មជ្ឈមណ្ឌលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជានីតិបុគ្គល"ដែលមានសារៈសំខាន់សម្រាប់សុវត្ថិភាពសាធារណៈ និងដែលត្រូវការជំនួយបន្ថែម និងការធ្វើផែនការទុកជាមុន ដើម្បីធានាភាពធន់ក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្ដាច់ចរន្តថាមពល។"
ផតថលដៃគូសុវត្ថិភាពសាធារណៈ
នីតិបុគ្គលដែលត្រូវបានចាត់តាំងជាមជ្ឈមណ្ឌលសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទទួលបានការជូនដំណឹងជាអាទិភាពអំពីការដាច់អគ្គិសនី PSPS និងអាចទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់ ផតថលដៃគូសុវត្ថិភាពសាធារណៈ ដែលមានសុវត្ថិភាពរបស់ SCE ដែលរួមមានព័ត៌មាន PSPS ដែលបានធ្វើបច្ចុប្បន្នភាព។ យើងនឹងធ្វើការជាមួយមជ្ឈមណ្ឌលសំខាន់ៗ និងនីតិបុគ្គលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីជួយវាយតម្លៃភាពធន់ និងសិទ្ធិទទួលបានថាមពលបម្រុងទុករបស់ពួកគេ។ អាជីវកម្មដែលមានសិទ្ធិទទួលបានការកំណត់ទីតាំងជាមជ្ឈមណ្ឌល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាចស្នើសុំសិទ្ធិចូលប្រើប្រាស់ ផតថលដៃគូសុវត្ថិភាពសាធារណៈ របស់ SCE។
ការវាយតម្លៃលើការបង្កើតថាមពលអគ្គិសនីបម្រុងទុក
ដើម្បីធានាបាននូវនិរន្តភាពនៃប្រតិបត្តិការរបស់អ្នកក្នុងអំឡុងពេលមានអាសន្ន និងការដាច់អគ្គិសនីផ្សេងទៀត សូមពិចារណាបញ្ចូលកម្លាំងអគ្គិសនីនៃការបង្កើតថាមពលអគ្គិសនីបម្រុងទុក។ ការបញ្ចប់ការវាយតម្លៃនឹងផ្តល់ឱ្យ SCE នូវព័ត៌មានដែលត្រូវការដើម្បីធ្វើការជាមួយអាជីវកម្មរបស់អ្នកលើតម្រូវការថាមពលក្នុងករណីមានគ្រោះអាសន្ន។ សូមបំពេញទម្រង់បែបបទ ហើយបុគ្គលិក SCE ឬអ្នកគ្រប់គ្រងគណនីនឹងទាក់ទងអ្នក។
នីតិបុគ្គលនៅក្នុងវិស័យឧស្សាហកម្មខាងក្រោមត្រូវបានចាត់ទុកថាជា "មជ្ឈមណ្ឌល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ" ដោយគណៈកម្មការ CPUC។
សេវាសម្រាប់គ្រាអាសន្ន
មជ្ឈមណ្ឌលបញ្ជូនសង្គ្រោះបន្ទាន់ ស្ថានីយ៍ប៉ូលីស ស្ថានីយ៍ពន្លត់អគ្គីភ័យ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ និងអ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលកុលសម្ព័ន្ធ។
ស្ថាប័នរដ្ឋាភិបាល
សាលារៀន ទីភ្នាក់ងាររដ្ឋាភិបាលដែលចាំបាច់សម្រាប់ការការពារជាតិ ពន្ធនាគារ និងគុក ជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង មជ្ឈមណ្ឌលសហគមន៍ មជ្ឈមណ្ឌលមនុស្សចាស់ មជ្ឈមណ្ឌលរស់នៅឯករាជ្យ (ដូចដែលបានកំណត់ដោយក្រសួងស្តារនីតិសម្បទាឡើងវិញរដ្ឋកាលីហ្វ័រញ៉ា) មណ្ឌលបោះឆ្នោត និងកន្លែងរាប់សន្លឹកឆ្នោត។
សុខាភិបាល និងសុខភាពសាធារណៈ
នាយកដ្ឋានសុខភាពសាធារណៈ មជ្ឈមណ្ឌលត្រជាក់ (ឬកម្តៅ) មណ្ឌលបណ្ដោះអាសន្នដែលបង្កើតឡើងសម្រាប់គ្រាអាសន្នសុខភាពសាធារណៈ មណ្ឌលសុខភាពដូចជាមន្ទីរពេទ្យ មណ្ឌលថែទាំជំនាញ ផ្ទះថែទាំ ធនាគារឈាម មណ្ឌលថែទាំសុខភាព មជ្ឈមណ្ឌលលាងឈាម និងមណ្ឌលថែទាំអ្នកជំងឺដែលជិតស្លាប់; មិនរាប់បញ្ចូលការិយាល័យវេជ្ជបណ្ឌិត និងមណ្ឌលសុខភាពដែលមិនចាំបាច់ផ្សេងទៀត។
ថាមពល
មជ្ឈមណ្ឌលសាធារណៈ និងឯកជនដែលចាំបាច់ក្នុងការរក្សា ឬស្តារសេវាកម្មធម្មតា រួមមានជាអាទិ៍សេវាទឹកភ្លើងសាធារណៈដែលជាកម្មសិទ្ធិរដ្ឋ និងសហគ្រាសអគ្គិសនីដែលជាប់ពាក់ព័ន្ធ។
ប្រព័ន្ធទឹក និងទឹកកខ្វក់
មជ្ឈមណ្ឌលដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកផឹក ឬការកែច្នៃទឹកកខ្វក់ រួមទាំងមជ្ឈមណ្ឌលដែលប្រើសម្រាប់បូម បង្វែរ ដឹកជញ្ជូន ស្តុកទុក ប្រព្រឹត្តិកម្ម និងចែកចាយទឹក ឬទឹកកខ្វក់។
ទូរគមនាគមន៍
ហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ រួមទាំងរ៉ោតទ័រសម្រិតសម្រាំង ការិយាល័យកណ្តាល មជ្ឈមណ្ឌលទទួលសញ្ញាទូរគមនាគមន៍ ទីបញ្ជាប្ដូរបណ្ដាញទូរសព្ទចល័ត ស្ថានីយគ្រប់គ្រងពីចម្ងាយ និងទីតាំងបម្រើសេវាទូរសព្ទចល័ត។
សារធាតុគីមី
មជ្ឈមណ្ឌលដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ ការផលិត ការថែទាំ ឬការចែកចាយសម្ភារៈនិងសារធាតុគីមីដែលមានគ្រោះថ្នាក់ (រួមបញ្ចូលទាំងអតិថិជនប្រភេទ N ដូចដែលបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់គណៈកម្មការ CPUC នៅ D.01-06-085)។
ការដឹកជញ្ជូន
រួមបញ្ចូលទាំងមជ្ឈមណ្ឌលដែលទាក់ទងទៅនឹងយានយន្ត រថភ្លើង អាកាសចរណ៍ មធ្យោបាយធ្វើដំណើរសាធារណៈសំខាន់ៗ និងមធ្យោបាយធ្វើដំណើរតាមផ្លូវសមុទ្រសម្រាប់គោលបំណងស៊ីវិល និងយោធា ក៏ដូចជាប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យចរាចរណ៍។
ចំណីអាហារនិងកសិកម្ម
អង្គការផ្តល់អាហារសម្រាប់គ្រាអាសន្ន ដូចដែលបានកំណត់ក្នុង 7 USC § 7501 និងធនាគារអាហារ។
កំពុងធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់អ្នក
ចូលទៅកាន់មជ្ឈមណ្ឌលចំណូលចិត្តក្នុងMy Accountដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងសម្រាប់ការដាច់អគ្គិសនីរបស់អ្នក ដើម្បីធានាថាអ្នកត្រូវបានជូនដំណឹងអំពីការដាច់អគ្គិសនី PSPS ដែលអាចកើតមាន និងអាចរៀបចំអាជីវកម្មរបស់អ្នកបានត្រឹមត្រូវ។ យ៉ាងតិច សូមផ្តល់ឱ្យ SCE នូវមនុស្សពីរនាក់ដើម្បីទាក់ទងនៅអាជីវកម្មរបស់អ្នក—បុគ្គលសម្រាប់ទំនាក់ទំនងបឋម និងបន្ទាប់បន្សំ។ លើសពីនេះទៀត សូមរួមបញ្ចូលវិធីសាស្រ្តទំនាក់ទំនងជាច្រើន (ឧទាហរណ៍ អ៊ីមែល ទូរសព្ទ សារជាអក្សរ។ល។)។
ទាក់ទងមកយើង
ដើម្បីបន្ថែមអាជីវកម្មរបស់អ្នកចូលក្នុងបញ្ជីហេដ្ឋារចនាសម្ព័ន្ធនិងមជ្ឈមណ្ឌលសំខាន់តាមការចាត់តាំងរបស់យើងខ្ញុំនោះ ឬប្រសិនបើអ្នកមានសំណួរផ្សេងទៀត សូមទាក់ទងមកកាន់អ្នកគ្រប់គ្រងគណនីរបស់អ្នក ឬផ្ញើសំណួរទៅកាន់៖
Maria Rios
ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកបម្រើសេវាអតិថិជន
SCECSCustomerSupport@sce.com